ក្រោយពីឆ្លងកាត់បទពិសាធន៍ច្រើនលើកច្រើនសាក្នុងការសំភាសន៍ការងារ «ពេលខ្លះក៏ធ្លាក់ ពេលខ្លះក៏ជាប់ :D» និងស្រាវជ្រាវអត្ថបទមួយចំនួនស្តីពីកិច្ចសំភាសន៌ការងារ ខ្ញុំយល់ថាខ្ញុំគួរតែដកស្រង់ និងសងេ្ខបខ្លឹមសារអត្ថបទទាំងនោះទុកជាការរំលឹកដាស់តឿន និងជាគំនិតសំរាប់ខ្ញុំ និងអ្នកដែលបានអានប្រកាសនេះបានត្រៀមខ្លួនជាស្រេចដើម្បីអាចទទួលជោគជ័យក្នុងការសំភាសន៌ការងារ។
ជាទូទៅអ្នកគ្រប់គ្រង រឺនិយោជកតែងតែចង់បាននូវនិយោជិតដែលប្រកបដោយសមត្ថភាពដើម្បីមកជួយការងាររបស់គេ។ ដូច្នេះដើម្បីទទួលបាននូវបុគ្គលមួយរូបដែលមានលក្ខណះសម្បត្តិគ្រប់គ្រាន់ និងមានសមត្ថភាព គឺគេត្រូវការចំរាញ់យកបុគ្គលនោះពីមនុស្សរាប់រយ រឺរាប់ពាន់នាក់។ ក្ន្ុងការចំរាញ់ជ្រើសរើស គេតែងតែប្រើប្រាស់នូវវិធីសាស្រ្ត ២ យ៉ាងគឺការធ្វើត្តេសសមត្ថភាព និងសំភាសន៍ផ្ទាល់មាត់។
តាមពិតទៅគ្រប់ការសំភាសន៍គឺមានលក្ខណះខុសៗគ្នា ជាពិសេសគឺសំនួរ។ ក្នុងនាមជាបេក្ខជនមួយរូប យើងទាំងអស់គ្នាគឺពិតជាចង់ដឹងថាតើគេនឹងសួរសំនួរអ្វីខ្លះមកយើង។ ខណះពេលដែលយើងមិនអាចទាយដឹងជាមុនថាតើសំនួរអ្វីខ្លះដែលគេនឹងសួរក៏ដោយ ប៉ុន្តែយើងក៏ត្រៀមខ្លួនជាមុនដោយត្រៀមទុកនូវចំលើយសំរាប់សំនួរដែលអ្នកគ្រប់គ្រង រឺនិយោជកចូលចិត្តសួរបំផុតនៅពេលសំភាសន៌ការងារ។ សំនួរដែលគេនិយមសួរបំផុត និងប្រហែលជាមិនដែលខានពេលសំភាសន៌ការងារនោះគឺ ៖
១. សូមអ្នករៀបរាប់អំពីខ្លួនអ្នក - ចំណុចខ្លាំង និងចំណុចខ្សោយ «Tell me a little about yourself? OR Can you tell me a bout yourself? AND What are your strengths and weakness?»
២. ហេតុអ្វីបានជាអ្នកចង់បំរើការនៅទីនេះ? «Why do you want to work here?»
៣. ហេតុអ្វីបានជាអ្នកឈប់ពីការងារបច្ចុប្បន្ន (ការងារចុងក្រោយ) របស់អ្នក «Why did you leave your last job?»
៤. តើអ្នកដោះស្រាយបញ្ហា និងកិច្ចការលំបាកដោយរបៀបណា? «How do you handle diffcult taks? OR Give me an example of a time when you had to think out of the box?»
៥. តើអ្នកគិតថាហេតុដូចម្តេចបានជាខ្ញុំត្រូវជ្រើសរើសយកអ្នក? «Why should we hire you? OR What can you do for usethat other candidates can't?»
៦. តើអ្នកចង់ធ្វើអ្វី រឺក្លាយជាអ្វីក្ន្ុងរយះពេល ៥ ឆ្នាំទៀត? «Where do you see yourself in five years?»
៧. តើអ្នកមានសំណួរអ្វីចង់សួរខ្ញុំវិញទេ? «Do you have any questions for me?»
ក្រៅពីសំនួរទាំងប៉ុន្មានខាងលើនេះ សំនួរផ្សេងទៀតដែលអ្នកគ្រប់គ្រង រឺនិយោជកនឹងសួរនោះគឺច្រើនតែទាក់ទងនឹងការងារ និងកាតព្វកិច្ចដែលមានចែងនៅក្នុងលក្ខខ័ណ្ឌការងារ (ToRs រឺ Job Descriptions) សំរាប់តួនាទីរបស់អ្នកដែលគេត្រូវការជ្រើសរើសនឹង។
ប្រសិនបើអ្នកអាចប្រុងប្រៀប និងត្រៀមចំលើយដែលទាក់ទងនឹងខ្លួនអ្នកជាមុនសំរាប់សំនួរខាងលើ ខ្ញុំគិតថាអ្នកនឹងធ្វើបានល្អបំផុត និងទទួលជោគជ័យក្នុងការសំភាសន៍ជាមិនខាន។
អ្វីខាងលើដែលខ្ញុំលើកយកមកចែករំលែកនេះ គ្រាន់តែជាអ្វីដែលខ្លួនខ្ញុំផ្ទាល់ធ្លាប់បានសិក្សាពីអ្នកនិពន្ធផ្សេងៗ និងបទពិសោធន៍ផ្ទាល់ខ្លួនដែលខ្ញុំបានឆ្លងកាត់ពេលសំភាសន៌ការងារ។ ជាពិសេសជាមួយនឹងការងារដែលខ្ញុំបានប្រលងក្នុងរយះកាល ២ ឆ្នាំចុងក្រោយនេះ។
ខាងក្រោមនេះគឺជាតំណរដែលអ្នកអាចចូលទៅអានអត្ថបទផេ្សងៗស្តីពីប្រធានបទខាងលើ។